ិធីសាស្ត្រ សសក
ដើម្បីឲ្យចន្ទីមានកម្លាំងលាស់ត្រួយល្អ និងផ្កាច្រើននៅរដូវក្រោយ បងប្អូនត្រូវធ្វើតាម ៤ ជំហាននេះ៖
ជំហានទី ១៖ រៀបចំដើម (ធ្វើក្រោយប្រមូលផល)
- តាក់តែងមែក៖ កាត់មែកងាប់ មែកជាន់គ្នា និងមែកផ្អឹបដីចោល ដើម្បីឲ្យពន្លឺថ្ងៃចូលក្នុងដើម និងខ្យល់ចេញចូលល្អ (ជួយកាត់បន្ថយជំងឺផ្សិត)។
- សម្អាតគល់៖ កោសស្មៅ និងស្លឹកស្ងួតជុំវិញរង្វង់ចុងមែកចេញ ដើម្បីត្រៀមដាក់ជី។
ជំហានទី ២៖ រូបមន្តដាក់ជី (២ លើកក្នុងមួយឆ្នាំ)
លើកទី ១៖ បំប៉នដើម និងត្រួយ (ខែឧសភា - មិថុនា)
- ជីធម្មជាតិ (លាមកសត្វពុកផុយ)៖ ២០-៣០ គីឡូក្រាម/ដើម។
- ជីគីមី លាយជីធម្មជាតិ៖ ដាក់ជី ១៥-១៥-១៥ (៥០គីឡូ) លាយជីបេសរីរាង្គ (១០០គីឡូ) ដាក់ជីល្បាយនេះ ២ ទៅ ៣ គីឡូក្រាម/ដើម។
លើកទី ២៖ ជំរុញផ្កា និងគ្រាប់ (ដើមខែតុលា)
- ជីគីមី ១៥-១៥-១៥ ឬ ១៧-៧-១៧៖ គិតជាមែត្រការ៉េ បើពីគល់ទៅសំយ៉ាបមែក ៣ម៉ែត្រ ត្រូវដាក់៣គីឡូក្រាម។
ចំណាំ៖ បើខ្វះលទ្ធភាពដាក់ជី អាចដាក់លើកទី១ ឬទី២ តែមួយលើកក៏បាន
ជំហានទី ៣៖ របៀបដាក់ជីឲ្យត្រូវបច្ចេកទេស
- កន្លែងដាក់៖ កាប់ដីជាមុំចង្កានបីកន្លែង (គឺនៅចំពីក្រោមចុងមែកដែលធ្លាក់ចុះមក)។ ហាម ដាក់កៀកគល់។
- កប់ដី៖ ពេលរោយជីហើយ ត្រូវលុបដីវិញជានិច្ច កុំឲ្យជីហួតតាមកម្ដៅថ្ងៃ ឬហូរតាមទឹកភ្លៀង។
- សំណើម៖ គួរដាក់ជីនៅពេលដីសើម (ក្រោយភ្លៀង) ដើម្បីឲ្យឫសជញ្ជក់យកទៅប្រើបានលឿន។
ជំហានទី ៤៖ ការការពារត្រួយខ្ចី (សំខាន់បំផុត)
ក្រោយដាក់ជីលើកទី ១ ចន្ទីនឹងលាស់ត្រួយច្រើន៖
- បងប្អូនត្រូវ បាញ់ថ្នាំការពារសត្វល្អិត (ដូចជា ខ្យុង មូសតែ ដង្កូវ) កុំឲ្យវាស៊ីត្រួយ។
- ចំណាំ៖ បើត្រួយខូច ចន្ទីនឹងមិនចេញផ្កាទេនៅរដូវបន្ទាប់។ បើចន្ទីមិនចេញត្រួយ ក៏មិនចាំបាច់បាញ់ថ្នាំកាពារដែរ។ បើជីសុទ្ធល្អកុំបារម្ភចន្ទីមិនចេញត្រួយ ព្រោះចន្ទីចាស់មិនងាយចេញត្រួយ ល្គឹកណាមិនបាញ់ជម្រុញ។ បាញ់ជម្រុះស្លឹកមានហានិភ័យខ្ពស់ ខណៈមានការប្រែប្រួលអាកាសធាតុនាពេលខាងមុខ។ បាញ់ជម្រុញយឺតបន្តិច ប៉ុន្តែបើបានដាក់ជីគល់ លទ្ធភាពនៃផ្កាផ្លែមិនសូវប្រឈមហានិភ័យ។
💡ដំបូន្មានបន្ថែម
- បើដីរឹង ឬជូរ៖ គួរបន្ថែម កំបោរសកសិកម្ម រោយជុំវិញគល់ ដើម្បីឲ្យដីធូរ និងជួយឲ្យឫសស្រូបជីបានល្អ។ ត្រូវវាស់ pH ដីទើបដឹងដីជូរឬត្រូវការអ្វីបន្ថែម។






