Amino Acid មានប្រយោជន៍ក្នុវគ្គផ្កាផ្លែ
១. គុណសម្បត្តិ (Advantages)
- ជួយឱ្យលម្អងផ្កាខ្លាំង៖ អាមីណូអាស៊ីតប្រភេទ L-Prolineនិង L-Lysine ជួយបង្កើនគុណភាពលំអងញី និងបង្កើនការលូតលាស់បំពង់លំអង ធ្វើឱ្យការបង្កកំណើតបានជោគជ័យខ្ពស់ (កាន់ក្ដឹបបានច្រើន)។
- កាត់បន្ថយការជ្រុះផ្កា និងក្ដឹប៖ វាជួយឱ្យទងផ្កា និងទងក្ដឹបស្វិតរឹងមាំ មិនងាយជ្រុះដោយសារខ្យល់ ឬការប្រែប្រួលសីតុណ្ហភាពភ្លាមៗ។
- សន្សំសំចៃថាមពលរុក្ខជាតិ៖ ក្នុងវគ្គផ្កា រុក្ខជាតិត្រូវប្រើថាមពលខ្លាំង។ ការបាញ់អាមីណូអាស៊ីតប្រៀបដូចជាការផ្ដល់ "អាហារសម្រេច" ដែលរុក្ខជាតិអាចយកទៅប្រើបានភ្លាមៗ ដោយមិនចាំបាច់ឆ្លងកាត់ការធ្វើរស្មីសំយោគយូរ។
- ធន់នឹងអាកាសធាតុត្រជាក់ ឬក្ដៅហួតហែង៖ វាជួយរក្សាតុល្យភាពទឹកក្នុងកោសិកា ការពារផ្កាកុំឱ្យខ្លោច ឬស្ងួតដោយសារកម្ដៅថ្ងៃខ្លាំង ឬខ្យល់ត្រជាក់ រដូវរងារអសបន្លាយ។
២. គុណវិបត្តិ និងការប្រុងប្រយ័ត្ន (Disadvantages & Cautions)
- ទាក់ទាញសត្វល្អិត៖ ដោយសារអាមីណូអាស៊ីតមានជាតិផ្អែម និងប្រូតេអ៊ីនខ្ពស់ ប្រសិនបើបាញ់វាតែឯងក្នុងកម្រិតច្រើនពេក វាអាចទាក់ទាញ មមាច, ស្រមើរ,ចៃស ឬ សត្វល្អិតចង្រៃ ឱ្យមកស៊ីជញ្ជក់ផ្កាចន្ទីបាន។
- បង្កឱ្យមានផ្សិត (បើប្រើខុសបច្ចេកទេស)៖ ប្រសិនបើបាញ់នៅពេលមេឃរកកល់ភ្លៀង ឬសើមខ្លាំង វាអាចជាអាហារសម្របសម្រួលដល់ការលូតលាស់នៃផ្សិត អង់ត្រាក់ណូស (anthracnose) ដែលបណ្តាលឱ្យបង្ករជា ផ្សិតស្អុយផ្កា។
- ការប្រើលើសកម្រិត៖ ប្រសិនបើលាយខាប់ពេក វាអាចធ្វើឱ្យស្លឹក ឬផ្កាខ្លោច ដោយសារការឡើងកម្ដៅខ្លាំងក្នុងកោសិកា។
៣. របៀបប្រើប្រាស់សម្រាប់ទឹក ១០០០ លីត្រ
កម្រិតប្រើប្រាស់ទូទៅអាស្រ័យលើកំហាប់ផលិតផល (ភាគច្រើនជាប្រភេទទឹកកំហាប់ ២៥% ទៅ ៥០%)។ ខាងក្រោមគឺជាការគណនាជាមធ្យម៖
រូបមន្តលាយ៖
- អាមីណូអាស៊ីត (ប្រភេទទឹក)៖ ប្រើចន្លោះពី ១ លីត្រ ទៅ ១.៥ លីត្រ សម្រាប់ទឹក ១០០០ លីត្រ។
- អាមីណូអាស៊ីត (ប្រភេទម្សៅ)៖ ប្រើត្រឹម ០,៥ គីឡូក្រាម សម្រាប់ទឹក ១០០០ លីត្រ។
- បូករួមជាមួយ៖ គួរលាយជាមួយ កាល់ស្យូម-បូរ៉ូន (Calcium-Boron) ចំនួន ១ លីត្រ ដើម្បីជួយឱ្យទងជាប់ណែន និងគ្រាប់មានគុណភាព។
បច្ចេកទេសបាញ់៖
- ពេលវេលា៖ គួរពេញបាញ់នៅពេលព្រឹកព្រលឹម (ចន្លោះម៉ោង ៦ ដល់ ១០ ព្រឹក) ដែលជាពេលរន្ធស្លឹកបើកបានល្អ។ ជៀសវាងបាញ់ពេលថ្ងៃត្រង់ក្ដៅខ្លាំង។
- របៀបបាញ់៖ បាញ់ជាចំហាយទឹកឬផ្សែង (Fogging) ឱ្យសព្វកញ្ចុំផ្កា និងស្លឹក។ មិនត្រូវបាញ់ជោគខ្លាំងពេកចំផ្កាដែលកំពុងរីកខ្លាំងនោះទេ។
- ការលាយថ្នាំសម្លាប់សត្វល្អិត៖ អ្នកអាចលាយជាមួយថ្នាំសម្លាប់សត្វល្អិតបាន ប៉ុន្តែត្រូវចងចាំថា មិនត្រូវលាយជាមួយថ្នាំដែលមានជាតិស្ពាន់ ទង់ដែង (Copper) ឬប្រេង (Oil ឬ EC) ឡើយ ព្រោះវាអាចធ្វើឱ្យមានប្រតិកម្មគីមីខូចគុណភាពថ្នាំ។






