
🌲អាសូត Nitrogen
👉 អាសូត ជាសមាសធាតុរបស់សារធាតុសរីរាង្គ ក្លរ៉ូភីល ស៊ីតូប្លាស អាស៊ីតនុយក្លេអ៊ិច ប្រូតេអ៊ីននិងវីតាមីន…៕
-អាសូត ជួយបង្កើនការផលិត chlorophyll ដែលជួយក្នុងការធ្វើរស្មីសំយោគ។
-អាសូតមានតួនាទីសំខាន់ក្នុងការបង្កើតប្រព័ន្ធឫស ជំរុញបែកគុម្ភ បែកខ្នែង លាស់ត្រួយឆាប់រហ័ស នឹងចាំបាច់សម្រាប់ការលូតលាស់ ដើម ស្លឹក បង្កើនទិន្នផលនិងគុណភាពកសិផល។
✍️កង្វះខាតអាសូត
– នាំឱ្យ ស្លឹកលឿង និងការលូតលាស់ក្រិន
ស្លឹកចាស់ៗចាប់ប្រែពណ៌ទៅជាបៃតងព្រលែត ហើយប្រែមកជាលឿងដោយចាប់ផ្តើមប្រែពីចុងស្លឹក បន្ទាប់មកក៏ងាប់ ឬជ្រុះទៅតាមកំរិតខ្វះតិចច្រើន។
👉ការពុល(លើស) អាសូត(N)
ដំណាំច្រើនតែមានពណ៌បៃតងចាស់ ស្លឹកច្រើន ប៉ុន្តែប្រព័ន្ធឬសលូតលាស់ខ្សោយ។
-ការពុល NO3 ធ្វើអោយផ្នែកខាងក្រៅរបស់
ឬសមានសភាពដូចត្រូវឆេះ ស្លឹកចាស់ៗងាយបាក់។
– ការពុល NO4+ ធ្វើអោយ កើតមានស្នាមពណ៌ខ្មៅនៅជុំវិញស្លឹកចាស់ៗ ហើយបន្ទាប់មកងាប់។
👉វិធីសាស្រ្តកែលំអកង្វះអាសូត(N)
ដាក់បន្ថែមនូវសារីរាង្គចូលទៅក្នុងដីបង្កើនការដាក់អាសូតធ្វើដំណាំឆ្លាស់ជាមួយដំណាំអំបូរសណ្តែក
ប្រើអ៊ុយរ៉េលាយក្នុងទឹកតាមសមាមាត្រ 0.25-0.5% ហើយបាញ់លើស្លឹក។
👉ដូច្នេះ អាសូតគឺដើរតួនាទីយ៉ាងល្អសំខាន់ក្នុងរុក្ខជាតិដែលមិនអាចខ្វះបានក្នុង ការសំយោគប្រូតេអ៊ីន បង្កើតChlorophyllធ្វើរស្មីសំយោគ ជំរុញការលូតលាស់ ការស្រូបយកសារធាតុចិញ្ចឹម និងការឆ្លើយតប ស្ត្រេសរុក្ខជាតិ។
នឹងមានសារៈសំខាន់ណាស់សម្រាប់សុខភាពរុក្ខជាតិ ការលូតលាស់ និងផលិតភាព។
#គ្រប់កោសិការលូតលាស់ថ្មីត្រូវការអាសូតជានិច្ច ឬស ត្រួយ ដេីម ស្លឹក ផ្កា ក្តឹប ពង្រីកផ្លែអោយធំធាត់លឿន…។
#រៀបរៀងដោយលោក : Seng Lyhort