
គោលដៅបាញ់ជម្រុញ និងបាញ់ជម្រុះ គឺដូចគ្នា ធ្វើឡើងដើម្បីបញ្ចេញពន្លកត្រួយថ្មី ដើម្បីបានផ្កាស្រុះ គេតែងបាញ់ជម្រុញ ឬបាញ់ជម្រុះ លើដំណាំស្វាយចន្ទីនៅត្រឹមពាក់កណ្តាលខែតុលា ដើម្បីទទួលបានផ្កាស្រុះនិងផ្លែលឿន។ ភាពខុសគ្នារវាង បាញ់ជម្រុញ និងបាញ់ជម្រុះ
ក. បាញ់ជម្រុះស្លឹក ធ្វើឡើងខណៈដែលស្វាយចន្ទីចាស់អាយុលើស១០ឆ្នាំមិនចេញត្រួយសោះនៅខែតុលា ដូច្នេះយើងត្រូវបាញ់ជម្រុះស្លឹកចាស់ឥតប្រយោជន៍ចេញ។ រូបមន្តជម្រុះ
បាញ់ថ្នាំ១០០០លីត្រទឹក ចន្លោះ១០ថ្ងៃម្តង
១. បាញ់លើកទី១ ធីអូរ៉េ (៤គីឡូ ទៅ ៦គីឡូ) លាយជាមួយ នីត្រាត ( NOP-៤គីឡូ) តែម្តងគត់
២. បាញ់លើកទី២ ជីប៉ិចត្រួយ (៣៣-១១-១១) ២គីឡូ លាយជាមួយ នីត្រាត ( NOP-៤គីឡូ) មួយឬពីរដង
៣. បាញ់លើកទី៣ ជីសន្សំថាមពល (MKP ០-៥២-៣៤) ៤គីឡូ លាយជាមួយ នីត្រាត ( NOP-៤គីឡូ)
៤. បាញ់លើកទី៤ ជីប៉ិចផ្កា (១០-៦០-១០) ៣គីឡូ លាយជាមួយ កាលបូរ៉ុន
ខ. បាញ់ជម្រុញធ្វើឡើងខណៈដែលស្វាយចន្ទីអាយុក្រោម១០ឆ្នាំ ដែលមានចេញត្រួយថ្មីចាប់ពី ៣០% ឡើងទៅ គោលដៅបញ្ចេញត្រួយផ្កាស្រុះ។ រូបមន្ត
១. បាញ់លើកទី១ ធីអូរ៉េ (២គីឡូ ទៅ ៣គីឡូ) លាយជាមួយ នីត្រាត ( NOP-៤គីឡូ) តែម្តងគត់
២. បាញ់លើកទី២ ជីប៉ិចត្រួយ (៣៣-១១-១១) ១គីឡូ លាយជាមួយ នីត្រាត ( NOP-៤គីឡូ)
៣. បាញ់លើកទី៣ ជីសន្សំថាមពល (MKP ០-៥២-៣៤) ៣គីឡូ លាយជាមួយ នីត្រាត ( NOP-៣គីឡូ) មួយឬពីរដង
៤. បាញ់លើកទី៤ ជីប៉ិចផ្កា (១០-៦០-១០) ៣គីឡូ លាយជាមួយ កាលបូរ៉ុន