
សមាគមស្វាយចន្ទីកម្ពុជា ចូលរួមសិក្ខាសាលារៀបចំដោយវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំឧបត្ថម្ភគាំទ្រដោយ អង្គការ UNIDO។ កញ្ញា ហេង ចាន់ថេង តំណាង អង្គការយូនីដូរ បានគូសបញ្ជាក់ពីសារៈសំខាន់នៃគម្រោងនេះ។ គម្រោងរួមរបស់អង្គការសហប្រជាជាតិហៅថា «ការងារ និងមុខរបរសមរម្យសម្រាប់យុវជន» ដំណាក់កាលទី២ដែលទទួលបានហិរញ្ញវត្ថុពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការហៅកាត់ថា SDC។ តាមរយៈការគាំទ្រកម្មវិធីនេះ អង្គការ UNIDO ទទួលបន្ទុកក្នុងការបង្កើនភាពជាដៃគូរដ្ឋ និងឯកជនសម្រាប់អភិវឌ្ឍន៍ និងផ្ដល់វគ្គបណ្ដុះបណ្ដាល ។ នៅកម្រិតសកល អង្គការ UNIDO កំពុងធ្វើការជាមួយវិស័យឯកជនតាមការអភិវឌ្ឍន៍ភាពជាដៃគូ រដ្ឋ និងឯកជនដើម្បីបង្កើត និងធ្វើទំនើបកម្មការបណ្ដុះបណ្ដាលជំនាញឧស្សាហកម្មក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនូវតម្រូវការកម្លាំងពលកម្មមានជំនាញ ។ នៅក្នុងប្រទេសកម្ពុជា ភាពជាដៃគូរដ្ឋ និងឯកជនត្រូវបានយកមកអនុវត្តក្នុងក្របខណ្ឌគម្រោងអង្គការសហប្រជាតិរួមហៅថាថា «ការងារ និងមុខរបរសមរម្យសម្រាប់យុវជន» ដំណាក់កាលទី២ ដែលទទួលបានហិរញ្ញវត្ថុពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការហៅកាត់ថា SDC។ កន្លងមកក៏មានកម្មវិធីសហការជាមួយដៃគូក្រុមហ៊ុនមួយចំនួន និងការធ្វើការគាំទ្រការអភវិឌ្ឍន៍សហគ្រាសធនតូច និងមធ្យម ។ ការអភិវឌ្ឍន៏កម្លាំងពលកម្មជំនាញ និងភាពប្រកួតប្រជែងក៏ជាកម្មវិធីអទិភាពមួយដែលអង្គការ UNDO ប្រចាំប្រទេសកម្ពុជារៀបចំឡើងដើម្បីគាំទ្ររដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥ ២០២៥ ។
ជាការចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយអទិភាពរបស់រដ្ឋាភិបាលលើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងពង្រឹងផលិតភាពសេដ្ឋកិច្ច អង្គការ UNIDO ផ្ដួចផ្ដើមរៀបចំកម្មវិធីនេះឡើងជាមួយអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ជាកម្មវិធីសិក្ខាសាលាលើកទី៦ ដែលអង្គកា យូនីដូ រៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើងជាមួយអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈ របស់ក្រសួងការងារបណ្ដុះបណ្ដាលវិជិជាជីវៈ ។ សារៈសំខាន់នៃសិក្ខាសាលានេះគឺការផ្ដល់ជា ថ្នាលប្រកបដោយបរិយាប័ន្នមួយសម្រាប់អ្នកពាក់ព័ន្ធក្នុងវិស័យបណ្ដុះបណ្ដាលវិទ្យាវិជ្ជាជីវៈមកជួបជុំគ្នាដើម្បីពិភាក្សាពីស្ថានភាពបច្ចុប្បន្ននៃកម្រិតជំនាញវិជ្ជាជីវៈក្នុងប្រទេសកម្ពុជា និងដើម្បីកំណត់នូវដំណោះស្រាយរួមគ្នានូវមធ្យោបាយរួមគ្នាក្នុងការពង្រឹងគុណភាពការបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងប្រទេសកម្ពុជាយើង។ វាក៏ជាថ្នាលសម្រាប់ចែករំលែកនូវកិច្ចប្រឹងប្រែងរបស់តួអង្គនិមួយទាំងរដ្ឋ និងឯកជនក្នុងការដោះស្រាយបញ្ហាប្រឈមនៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។
ប្រព័ន្ធអប់រំជាគ្រឹះសំខាន់នៃកម្លាំងពលកម្ម ប៉ុន្តែកម្លាំងពលកម្មនៅប្រទេសកម្ពុជាជាមធ្យមឈានដល់ការបញ្ចប់ការសិក្សាត្រឹមថ្នាក់ ៦.៣ ឆ្នាំ ដោយមានឱកាសតិចតួចក្នុងការពង្រឹងជំនាញរបស់ពួកគេ ។ ម្យ៉ាងវិញទៀតការមិនស្របគ្នារវាងការផ្គត់ផ្គង់ជំនាញ និងឱកាសការងារវាធ្វើឲ្យផលិតភាពធ្លាក់ចុះ ហើយក៏ធ្វើឲ្យកម្លាំងពលកម្មបាក់ទឹកចិត្ត និងប៉ះពាល់សុខមាលភាព ។
ដើម្បីដោះស្រាយបញ្ហាគម្លាតជំនាញទាំងនេះ គឺមានតែការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលវាជារឿងចាំបាច់ និងជាអនាគតនៃការអប់រំ ។ ដំណោះស្រាយទាំងនេះត្រូវការចូលរួមពីអ្នកពាក់ព័ន្ធជាពិសេសវិស័យឯកជនដែលជាអ្នកប្រើប្រាស់កម្លាំងពលកម្ម ក្នុងជួយឲ្យការត្រៀមចូលទីផ្សារការងារដែលត្រឹមត្រូវតាមតម្រូវការ និងកាត់បន្ថយការមិនមានប្រសិទ្ធភាពទាំងនេះ ។
ការអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស វិជ្ជាជីវៈ ដើរតួនាទីសំខាន់សម្រាប់បណ្ដុះបណ្ដាលធនធានមនុស្សនូវជំនាញ សម្រាប់អាជីព ដើម្បីផ្គត់ផ្គង់បំពេញតម្រូវការទៅឲ្យវិស័យឯកជនដែលជានយោជក។ វិស័យឯកជនគឺជាអ្នកទទួលផល ឬជាអ្នកប្រើប្រាស់នូវជំនាញអាជីពដែលទទួលបានពីការផ្គត់ផ្គង់ជំនាញពីស្ថាប័នអប់រំ និងបណ្ដុះបណ្ដាលសាធារណៈ ។ វិស័យឯកជនក៏ដើរតួនាទីសំខាន់ផងដែរ ក្នុងការដើរតួជានាយោជកផង ជាមជ្ឈមណ្ដលបណ្ដុះបណ្ដាល និងជាដៃគូដ៏សំខាន់ក្នុងការពង្រឹងគុណភាពស្ថាប័នអប់រំបណ្ដុះបណ្ដាលបច្ចេកទេសតាមរយៈភាពជាដៃគូរដ្ឋ និងឯកជន ។ យើងជឿជាក់ថាការធ្វើការរួមគ្នារវាងរដ្ឋ និងឯកជនគឺជាវិធីសាស្ត្រដែលនាំមុខសម្រាប់សតវត្សទី ២១នេះ និងមានសក្ដានុពលក្នុងការកាត់បន្ថយគម្លាតជំនាញនៅក្នុងសេដ្ឋកិច្ចកម្ពុជាយើង ។ រដ្ឋាភិបាលកម្ពុជាបានរៀបចំគោលនយោបាយ និងបានដាក់វិធានការណ៍ជាច្រើនដើម្បីជម្រុញ ការចូលរៀនជំនាញវិជ្ជាជីវៈ ជាឧទាហរណ៍ការជម្រុញការចូលរៀនជំនាញដោយឥតគិតថ្លៃសម្រាប់យុវជនឲ្យបានចំនួន ១លានប្រាំសែន សម្រាប់គ្រួសារដែលមានប័ណ្ណក្រីក្រ ។ ទិសដៅទាំងនេះគឺដើម្បីបម្រើនូវគោលបំណងបង្កើនចំនួនកម្លាំងពលកម្មដែលមានជំនាញបច្ចេកទេសក្នុងប្រទេសកម្ពុជា ។