
ប្រទេសថៃ ២៤ កុម្ភៈ
ដោយមានការឧបត្ថម្ភពីក្រសួងការបរទេសនិងកិច្ចការជំនួញ របស់ប្រទេសអូស្ត្រាលី វិទ្យាស្ថានមេគង្គនៅក្នុងខេត្តខនកេន ប្រទេសថៃ ស្តីពីបច្ចេវិទ្យាគ្រប់គ្រងក្រោយការប្រមូលផល តាមរយៈបច្ចេកទេសអាកាសធាតុឆ្លាតវៃ។ វគ្គសិក្សានេះត្រូវបានរចនាឡើងដើម្បី កសាងសម្ថតភាពទីភ្នាក់ងាររបស់ជាតិ អ្នកជំនាញនៅឧត្តមសិក្សា និងវិស័យឯកជន នៅបណ្តារប្រទេសទន្លេមេគង្គក្រោម កម្ពុជា ថៃ ឡាវ វៀតណាម។ ចុងបញ្ចប់នៃវគ្គនេះ ត្រូវបានរំពឹងថា សិក្ខាកាមអាចអភិវឌ្ឍផែនការសកម្មភាព ដែលអាចយកទៅអនុវត្តក្នុងរយៈពេលបីទៅបួនខែ។
ដើមកំណើតនៃកសិកម្មឆ្លាតវៃក្នុងបរិបទការប្រែប្រួលអាកាសធាតុទាក់ទងយ៉ាងជិតស្និទ្ធិនឹងការចរចារជាអន្តរជាតិស្តីពីបណ្តាញអនុសញ្ញាអង្គការសហប្រជាជាតិលើបញ្ហាការប្រែប្រួលអាកាសធាតុ។ ទស្សនាទាននៃកសិកម្មឆ្លាតវៃក្នុងបរិបទការប្រែប្រួលអាកាសធាតុ ត្រូវបានអភិវឌ្ឍបន្ថែមនាឆ្នាំ២០១០ ក្នុងសន្និសិទទីក្រុងឡាអេស្តីពី កសិកម្ម សន្តិសុខស្បៀងនិងការប្រែប្រួលអាកាសធាតុ។
សរសរស្តម្ភទាំងបីនៃកសិកម្មឆ្លាតវៃក្នុងបរិបទការប្រែប្រួលអាកាសធាតុ
១. បង្កើនទិន្នផលកសិកម្មប្រកបដោយចេរភាព
– គាំពារការអនុវត្តការធ្វើកសិកម្មប្រកបដោយនិរន្តរភាព
– ចម្រាញ់ប្រភេទដំណាំ និងពូជដំណាំដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ
– ធ្វើឱ្យមានប្រសិទ្ធិភាពលើការប្រើប្រាស់ប្រភពធន់ធានដូចជាទឹក ដី និងជីថ្នាំកសិកម្ម
២. ការសម្របសម្រួលទៅនឹងការប្រែប្រួលអាកាសធាតុ
-ផលិតពូជដំណាំដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ
– យុទ្ធសាស្ត្រនៃការគ្រប់គ្រងទឹក
– បញ្រ្ជាបវិធានការសម្របខ្លួនធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុដល់ចម្ការដំណាំ
៣.កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (ការបំភាយឧស្ម័នកាបូនិចនិងមេតាន)
– អនុវត្តការគ្រប់គ្រងដីកសិកម្មប្រកមបដោយចេរភាព
- ជម្រុញការប្រើប្រាស់ថាមពលកកើតឡើងវិញ (ផ្ទាំងកញ្ចក់ ថាមពលខ្យល់ ថាមពលកំដៅផែនដី……)